ទឹកចិត្តសិស្សប្អូន RULE ចំពោះសិស្សច្បង

ទិដ្ឋភាពនិស្សិតសិស្សប្អូនដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានមកជួយលោកគ្រូ អ្នកគ្រូ បិទស្លាកឈ្មោះលើកៅអីអង្គុយតាមថ្នាក់ក្នុងផែននីមួយៗ ដើម្បីត្រៀមប្រារព្ធពិធីប្រគល់សញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទាំងនេះសរបញ្ជាក់ពីការផ្ដល់កិត្តិយស និងទឹកចិត្តគោរព ស្រលាញ់ សាមគ្គី រវាងនិស្សិតសិស្សច្បង និងសិស្សប្អូននៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។