ព្រឹកស្អែក សម្ដេចតេជោ នឹងអញ្ជើញជាអធិបតីក្នុងពីធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ជាមហាកិត្តិយសដ៏ពន់ពេកសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ សញ្ញាបត្រជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេច ជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងជាអត្ថន័យ ការចង់ចាំមិនអាចកាត់ថ្លៃបាន សម្រាប់និស្សិតជ័យលាភីគ្រប់រូបនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។