សម្ដេចតេជោ៖ សាកលវិទ្យាល័យរដ្ឋធំៗ ៣ នៅតែដើរតួនាទីសំខាន់ក្នុងការអប់រំកម្រិតឧត្តមសិក្សា

ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតជ័យលាភី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកព្រលឹមនាថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សាកលវិទ្យាល័យរដ្ឋធំៗ៣ មានដូចជា៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានដើរតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលកម្រិតឧត្តមសិក្សាដោយបានទាក់ទាញនិស្សិតចូលសិក្សាយ៉ាងច្រើនកុះករ ទោះបីមានការប្រកួតប្រជែងពីសាកលវិទ្យាល័យឯកជនជាច្រើន។