៩ ចំណុចអំពីសារណា

ក្នុងឆ្នាំទី៤ ឬឆ្នាំចុងក្រោយ នៃការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យមួយចំនួន និស្សិតត្រូវបានផ្ដល់ជាជម្រើស ២ ជម្រើសទី១ គឺការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងជម្រសទី២ គឺការសសេរសារណា។ តើប្អូនៗនិស្សិតគួរសម្រេចចិត្តបែបណា? មុននឹងសម្រេចចិត្ត និស្សិតគួរដឹងអំពីការពិតមួយចំនួនអំពីសារណាដូចតទៅ៖

(១) សារណា ជាសក្ខីភាពនៃចំណេះដឹងការទទួលបានពីការរៀន និងការប្រើប្រាស់ចំណេះដឹង ដើម្បីបង្កើតចំណេះដឹងថ្មី។ ម្យ៉ាងទៀត សារណាក៏ជាអត្ថន័យពិតនៃការស្រាវជ្រាវ។ វាមានតម្លៃ និងស៊ីជម្រៅជាងកិច្ចការស្រាវជ្រាវទូទៅ ដូចជា៖ ការស្រាវជ្រាវបែបAssignment ការធ្វើបទបង្ហាញផ្សេងៗ។ វាជារឿងទូទៅមួយ ដែលសក្ខីភាពនៃចំណេះដឹងរបស់បុគ្គលណាមួយ តំណាងដោយស្នាដៃដែលបុគ្គលនោះតាក់តែងឡើង។

(២) សារណា ជាស្នាដៃក្នុងនាមបញ្ញវន្ត

(៣) ការធ្វើសារណា ក៏ជាឱកាសទទួលបទពិសោធន៍។ ការធ្វើសារណា(ក្នុងករណីភាគច្រើន)តម្រូវមានការចុះកម្មសិក្សា ឬការចុះស្រាវជ្រាវឯកសារផ្ទាល់នៅស្ថាប័នពាក់ព័ន្ធ។ ដូច្នេះ និស្សិតអាចទាញយកឱកាសចុះកម្មសិក្សា ឬស្រាវជ្រាវនោះ ឆ្នៃឲ្យក្លាយជាបទពិសោធន៍ការងារដំបូងក្នុងពិភពនៃការអនុវត្តជាក់ស្ដែង។ គួរបញ្ជាក់ផងដែរថា មាននិស្សិតមិនតិចនាក់ទេ ដែលទទួលបានការងារបន្ទាប់ពីចុះកម្មសិក្សា ឬស្រាវជ្រាវនៅស្ថាប័ននោះ។

(៤) ការធ្វើសារណា ក៏ជាឱកាសបង្កើតទំនាក់ទំនង។ មិនខុសពីចំណុចមុន ឆ្លៀតឱកាសក្នុងចុះកម្មសិក្សា ឬចុះស្រាវជ្រាវឯកសារ និស្សិតអាចទាញយកប្រយោជន៍បង្កើតទំនាក់ទំនងល្អៗជាមួយរាមច្បង ថ្នាក់ដឹកនាំនានានៅស្ថាប័ននោះ។

(៥) សារណា ជាការបន្ថែមគុណតម្លៃលើCV។ ជាទូទៅ ក្នុង(CV) មានផ្នែកសំខាន់មួយស្ដីពីប្រវត្តិការសិក្សា។ ក្នុងនោះ ប្រវិត្តនៃការសសេរសារណាក៏អាចជាធាតុមួយលេចធ្លោដែរ។ វាកាន់តែមានសារៈសំខាន់សម្រាប់និស្សិតដែលមានបំណងការដាក់អាហារូបករណ៍បន្តការសិក្សានៅបរទេស។

(៦) សារណា គឺជាកិត្តិយស។ កិត្តិយសទី១ គឺក្នុងរូបភាពដែល តាមគោលការណ៍ដែលកំណត់ដោយសាកលវិទ្យាល័យមួយចំនួន និស្សិតដែលត្រូវបានអនុញ្ញាតឲ្យសសេរសារណាគឺនិស្សិតដែលមានចំណាត់ថ្នាក់ខ្ពស់។ កិត្តិយសទី២ គឺនៅពេលដែលសារណានោះ ត្រូវបានអនុញ្ញាតឲ្យតម្កល់ ឬបោះផ្សាយនៅបណ្ណាល័យ ដែលជាភាពជោគជ័យដ៏ពិសេសក្នុងប្រវត្តិនៃការសិក្សា។

(៧) សារណា ជាសក្ខីភាពនៃការតស៊ូ។ ដោយហេតុថា ការតាក់តែងរៀបចំសារណាអាចនឹងជួបប្រទះការលំបាកមួយចំនួន ដែលទាមទារឲ្យនិស្សិតមានការយកចិត្តទុកដាក់ខ្ពស់ និងអត់ធ្មត់។ ហេតុដូច្នេះ ទើបការសសេរសារណាត្រូវបានចាត់ទុកថាជាសក្ខីភាពនៃការតស៊ូព្យាយាមខ្ពស់ក្នុងការសិក្សា។

(៨) សារណា ហាក់ប្រៀបដូចជាមធ្យមភាគនៃឆមាសចុងក្រោយ។ ឧទា៖ បើសិនសារណាទទួលបានពិន្ទុ៩០ ហាក់ដូចជាមធ្យមភាគនៃពិន្ទុគ្រប់មុខវិជ្ជាទាំងអស់នៃឆមាសនោះស្មើនឹង៩០ដែរ។

ទោះជាយ៉ាងណា ទទួលស្គាល់ថា និស្សិតដែលជ្រើសរើសការសសេរសារណាអាចនឹងរវល់ជាង និងពិបាកជាងនិស្សិតជ្រើសរើសការប្រឡងចេញ ដូច្នេះទាមទារការតស៊ូ និងអត់ធ្មត់ខ្ពស់។ ម្យ៉ាងវិញទៀត  ក៏អាចបញ្ចប់ការសិក្សាយឺតជាង និស្សិតដែលប្រឡងចេញដែរ (ជាទូទៅ ខុសគ្នាប្រហែលពីរ បីសប្ដាហ៍)។ ផ្សេងពីនេះទៀត វាអាចនឹងលំបាកខ្លះដែរ ចំពោះនិស្សិតដែលពុំចូលចិត្តស្រាវជ្រាវ ពុំចូលចិត្តអាន និងពុំសូវចេះកុំព្យូទ័រ។